camnews.org - Cambodia News | Khmer News - ពត៌មានខ្មែរ|newspaper

Example domain paragraphs

ក្រសួងយុត្តិធម៌ នៅថ្ងៃចន្ទ បានចេញមកបញ្ជាក់ពីករណីរបស់លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលអាចឈរឈ្មោះជាបេក្ខជនរបស់គណបក្សភ្លើងទៀនបាន គឺដោយសារតែមិនទាន់ទទួលបាននីតិសម្បទាឡើងវិញ។ ការបញ្ជាក់របស់ក្រសួងយុត្តិធម៌ គឺលោក រ៉ុង ឈុន ត្រូវរង់ចាំរហូតដល់៥ឆ្នាំ ទើបអាចទទួលបាននីតិសម្បទាឡើងវិញ ដោយពេញលក្ខណៈតាមផ្លូវច្បាប់។

លោក សម រង្ស៊ី ស្នើឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជាដែលត្រៀមធ្វើឡើងនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។ ការស្នើបែបនេះរបស់លោក សម រង្ស៊ី ដោយលោកចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ធ្វើឡើងដើម្បីបង្ហាញរូបភាពល្អមើល តែមិនយុត្តិធម៌ឡើយ។

ប្រជា​ពលរដ្ឋ​រស់​នៅ​ឃុំ​រយ៉ ស្រុក​កោះញែក តវ៉ា​មិន​ឲ្យ​អាជ្ញាធរ​ចេញ​ប្លង់​កម្មសិទ្ធិ​ទៅ​ឲ្យ​ក្រុម​ឈ្មួញ​ទិញ​ដី​ព្រៃ ដែល​ប៉ះ​ពាល់​ដី​ព្រៃ​កប់​សព ព្រៃ​អារក្ស ដី​ព្រៃ​បម្រុងទុក និង​ដី​អា​ស្រ័យ​ផល​របស់​ជនជាតិ​ដើម​ភាគ​តិច​ព្នង។ ឆ្លើយតប​នឹង​សំណើ​របស់​ពលរដ្ឋ​នេះ អាជ្ញាធរ​ថា ដី​ទាំង​នោះ​ប្រជា​ពលរដ្ឋ​លក់​ទៅ​ឲ្យ​ពលរដ្ឋ​មក​ពី​ខេត្ត​ផ្សេង។

Links to camnews.org (8)